មូលហេតុមួយចំនួន ដែលបណ្ដាលឱ្យស្បែកស្ងួត គ្មានសំណើម

ស្បែកស្ងួតបណ្តាលមកពីកង្វះវីតាមីន A វីតាមីន C ស័ង្កសី កង្វះជាតិទឹក ឬមកពីការឈាន វិវត្តវ័យកាន់តែចាស់។ ការងូតទឹកក្តៅឧណ្ហៗ អាកាសធាតុក្តៅឬត្រជាក់ អាចបណ្តាលឱ្យស្បែកស្ងួត។ ស្បែកស្ងួតក៏អាចនាំឱ្យមានស្នាមជ្រួញ ឡើងមុន ដូច្នេះវាចាំបាច់ក្នុងការព្យាបាលឱ្យបានឆាប់រហ័ស។ ភាពស្ងួតយូរអាចបណ្តាលឱ្យមានជម្ងឺស្បែកផងដែរ។ ប្រសិនបើអ្នកឃើញស្បែកស្ងួតបន្ទាប់មកធ្វើការតាមការណែនាំដូចខាងក្រោម ៖ 1. បន្ថែមវីតាមីនA ទៅក្នុងរបបអាហារ វីតាមីនA ជួយភ្ញោចសរសៃដែលជួយពង្រឹងជាលិកា និងធ្វើឱ្យស្បែកក្មេងជាងវ័យ និងទន់ល្មើយ។ ជួយព្យាបាលស្បែកដែលខូចខាត ផ្តល់សំណើមដល់ស្បែក ជួយក្នុងការប្រឆាំងភាពចាស់ ដូច្នេះផ្តល់ឱ្យស្បែកមានសុខភាពល្អ។ កង្វះវីតាមីនA បណ្តាលឱ្យមានជម្ងឺស្បែក និងបញ្ហាស្បែកដទៃទៀត។ វីតាមីនA អាចមាននៅក្នុងការ៉ុត ផ្កាខាត់ណា ត្រីស៊ុត និងបន្លែស្លឹកបៃតង។ 2. បន្ថែមវីតាមីន C ក្នុងរបបអាហារ វីតាមីនC មានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្ម ហើយវាមានតួនាទីសំខាន់ក្នុងការសំយោគកូឡាជែនដែលល្អសម្រាប់សុខភាពស្បែក។ វាព្យាបាលការជាំ ជ្រួញដោយការលាកកាំរស្មីUV។ មានអាហារជាច្រើនដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែស្ត្របឺរី ផ្លែក្រូច ប៉េងប៉ោះ… ប៉ុន្តែអ្នកក៏អាចប្រើផលិតផលដែលមានវីតាមីនCផងដែរ វាជួយព្យាបាលស្បែកដែលខូច និងស្នាមមុន។ 3. កង្វះជាតិស័ង្កសី ស័ង្កសីមានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក … Continue reading មូលហេតុមួយចំនួន ដែលបណ្ដាលឱ្យស្បែកស្ងួត គ្មានសំណើម